Sunday, June 7, 2015
២ សំនូរអំពីប្រាសាទបុរាណខ្មែរ
១ ) ក្នុងចំណោមប្រាសាទសិលាទាំងឡាយ ? តើប្រាសាទណាដែលមានក្ក្បាច់រចនាល្អ ជាង គេ? ហើយអ្នកណាជាអ្នកកសាង ?
ចំលើយ
* ប្រាសាទដែលមានក្បូរក្បាច់រចនាល្អជាងគេ គឺៈ ប្រាសាទបន្ទាយស្រី ។ ប្រាសាទនេះកសាង ឡើងដោយ ព្រះគ្រូយជ្ញវរាហៈ ក្នុងរាជ្យ ព្រះបាទរាជេន្ទ្រវរ្ម័នទី២។គ.ស.៩៦៧( ឯកសារត្រឹង-ងា)
រឺឯ ឯកសារមគ្គុទ្ទេសក៏នគរថា ព្រះបាទជ័យវរ្ម័នទី៥ជាបុត្រ កសាងនៅពុទ្ធសតវត្សទី១៦ ។
២ ) តើសិល្បៈសំណង់ប្រាសាទបូរាណខ្មែរ ចាប់កើតតាំងពីសម័យណា ? គេនិយមចែកសិល្បៈសំណង់នោះជារចនាបថអ្វីខ្លះ ?
ចំលើយ
* តាមការសិក្សាស្រាវជ្រាវ គេបានដឹងច្បាស់ថាៈ សិល្បៈប្រាសទបូរាណខ្មែរ ចាប់មានតាំងពីសម័យ ហ្វូណនមកម្លេះ ហើយស្នាដៃនេះចេះតែវិវត្តជាហូរហែរ រហូតមកដល់សម័យបាយ័ន ហេតុនេះហើយបានជាគេនិយមចែកសិល្បៈសំណង់នេះជារចនាបថផ្សេងៗ ទៅតាមឈ្មោះប្រាសាទសំខាន់ៗ ដូចជាៈ
១- រចនាបថភ្នំដា ( ស.តទី១ ដល់ទី៦ )
២- រចនាបថភ្នំសំបូរ ( ពាក់កណ្ដាលទី១ នៃស.តទី៧)
៣- រចនាបថព្រៃក្មេង ( ពាក់កណ្ដាលទី២ នៃស.តទី៧ )
៤- រចនាបថកំពង់ព្រះ ( ស.តទី៨ )
៥- រចនាបថគូលែន ( ពាក់កណ្ដាលទី១ នៃស.តទី៩ )
៦- រចនាបថព្រះគោ ( ១ភាគ៤ ចុងក្រោយនៃស.តទី៩ )
៧- រចនាបថបាខែង ( ចុងស.តទី៩ ដើមស.តទី១០ )
៨- រចនាបថកោះកែ ( ១ភាគ៤ទី២ នៃស.តទី១០)
៩- រចនាបថបន្ទាយស្រី ( ពាក់កណ្ដាលទី២ នៃស.តទី១០ )
១០- រចនាបថឃ្លាំង ( ចុងស.តទី១០ និងពាក់កណ្ដាលទី១ នៃស.តទី១១ )
១១- រចនាបថបាពូង ( ពាក់កណ្ដាលទី២ នៃស.តទី១១ )
១២- រចនាបថអង្គរត្ត ( ពាក់កណ្ដាលទី១ នៃស.តទី១២ )
១៣- រចនាបថបាយ័ន ( ពាក់កណ្ដាលទី២ នៃស.តទី១២ និងដើមស.តទី១៣ )
ប្រភព វប្បធម៏ទូទៅ លោកស្រី ទៀង សេងលាង
ដោយៈ ផូ វិចិត្រ
ថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ ២០១៥
Labels:
វប្បធម៍ទូទៅ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment