របបមាតាធិតេយ្យមានដើមកំណើតតាំងពី
សម័យព្រះនាងលីវយី ឬព្រះនាងសោមា ឬព្រះនាងនាគ ដែលជាបឋមក្សត្រីរបស់ខ្មែរម្លេះ។
ហើយនៅសម័យកាលនោះ មានការគ្រប់គ្រងជាលក្ខណៈកុលសម្ព័ន្ធ និង មានការនិយមប្រើពាក្យមេ
នៅមុខពាក្យដទៃទៀត សម្រាប់សម្គាល់អ្វីដែលជាធំ ឬ ជាអ្នកដឹកនាំ។
ជាក់ស្ដែងរបបមាតាធិបតេយ្យនេះបានជះឥទ្ធិពលដល់វិស័យជាច្រើនដូចជា៖
-
ភាសានៅក្នុងជីវភាពៈ ដូចជាមេបា
ដូនតា មាតាបិតា មេទឹក មេខ្យល់ មេឃុំ មេទ័ព...។
-
ស្ថាបត្យកម្មធំតូច ដូចជាមេដំបូល
មេទ្វា មេបង្អួច ប្រសាទមេបុណ្យ ប្រសាទនាងខ្មៅ ប្រាសាទបន្ទាយស្រី ប្រសាទនាង ១២ ...។
-
ទំនៀមទម្លាប់ប្រពៃណីៈ
ម្ដាយជាមាតុភរិយា កូនប្រុសតោងស្បៃកូនស្រី ( ពេលរៀបការ ) ប្រុសត្រូវទៅដណ្ដឹងស្រី
...។
-
ពាក្យសុភាសិតខ្មែរៈ សំណាបយោងដី
ស្រីយោងប្រុស ស៊ូស្លាប់បាកុំឲ្យស្លាប់មេ សម្លរឆ្ងាញ់ត្បិតគ្រឿង គ្រួសាររុងរឿងត្បិតភរិយាជា.....។
-
ប្រវត្តិសាស្រ្តៈ ព្រះនាងនាគ
ឬ ព្រះនាងលីវយី ព្រះនាងឥន្ទ្រទេវី...។
-
អក្សសិល្ប៍ៈ រឿងមាយើង
រឿងភ្នំប្រុស ភ្នំស្រី រឿងឪពុកក្មេករើសកូនប្រសារ ច្បាប់អប់រំកូនស្រីជាដើម។
រួមសេក្ដីកមសង្គមខ្មែរជាសង្គមមួយដែលប្រកាន់ភ្ជាប់នូវរបបមាតាធិតេយ្យជានិច្ច។
No comments:
Post a Comment