- ប្រយោជន៍នៃរូបរាង ( Form Utility ) គឺមានសមត្ថភាព ផលិតនូវផលិតផល ដែលអាចបំពេញតំរូវការ របស់អតិថិជនបាន ។ សកម្មភាពផលិតកម្មបង្កើតប្រយោជន៍នៃទំរង់ ដោយធ្វើឱ្យទំនិញ ឬសេវាកម្មអាចប្រើប្រាស់បានដោយមានទំនាក់ទំនងទៅនឹងតំរូវការដោយឡែកៗ នៃអតិថិជន ។
ខ. ម៉ាឃីតធីង បង្កើតប្រយោជន៍នៃ ពេលវេលា ទីកន្លែង កម្មសិទ្ធ និងពត៍មាន ។
- ប្រយោជន៍នៃពេលវេលា( Time Utility ) ដើម្បីឱ្យផលិតផលនីមួយៗ មានតំលៃ មិនត្រឹមតែផលិតផលទៅដល់ទីកន្លែងប៉ុណ្ណុុះទេ ថែមទាំងផលិតឱ្យទាន់ពេលវេលាផងដែរ ។
- ប្រយោជន៍ទីកន្លែង ( Place Utility ) ជាតំលៃមួយដែលបន្ថែមលើការផលិត គឺការដឹកជញ្ជូនពីកន្លែងផលិតទៅកន្លែងដែលមានតំរូវការ ។
- ប្រយោជន៍នៃកម្មសិទ្ធ ( Possession Utility ) វាត្រូវបានកើតឡើងនៅពេលដែលអតិថិជនទិញផលិតផល ។ ផលិតផលមួយត្រូវតែមានសមត្ថភាពដែលអាចផ្លាស់ប្ដូរកម្មសិទ្ធបាន មុននឹងកើតមានតំលៃ ។ ដូចនេះក្នុងនាមជាអាជីវករ សំខាន់ត្រូវដឹងថា ភាពជាកម្មសិទ្ធ គឺជាកត្តាសំខាន់ដែលគ្រប់អតិថិជនតែងតែប្រាថ្នាចង់បាន ។
- ប្រយោជន៍នៃព័ត៍មាន ( Information Utility ) គឺត្រូវផ្ដល់ព័ត៍មានដល់អតិថិជនអំពីផលិតផលរបស់យើង ពុំនោះទេអតិថិជននឹងមិនដឹថា តើផលិតផលអ្វី? វាជាអ្វី? មានលក់នៅកន្លែងណា? ថ្លៃប៉ុន្មាន? នោះទេ។
No comments:
Post a Comment