Friday, June 19, 2015

មុខងាររូបិយវត្ថុ

ឧបករណ៍ដោះដូរ

នៅក្នុងវិស័យសេដ្ឋកិច្ច រូបិយវត្ថុជាមធ្យោបាយដោះដូរនៅពេល ដែលមានការទិញលក់ទំនិញ សេវាកម្ម ឬការទូទាត់បំណុលទាំងក្នុង និងក្រៅប្រទេស។ ការប្រើប្រាស់រូបិយវត្ថុជាមធ្យោបាយដោះដូរដូចនេះ បានបង្កើន ឬពង្រីកសកម្មភាពក្នុងវិស័យសេដ្ឋកិច្ច ព្រោះវាបានកាត់បន្ថយ ការចំណាយយ៉ាងច្រើនក្នុងដំណើរការដោះដូរដោយផ្ទាល់រវាងទំនិញនិង ទំនិញ។ នៅក្នុងវិស័យសេដ្ឋកិច្ច ការដោះដូរដោយផ្ទាល់រវាងទំនិញនិង ទំនិញត្រូវបានចំណាយចំពោះការជួញដូរ ព្រោះអ្នកទិញ និងអ្នកលក់ត្រូវ ស្វែងរកអ្នកមានតំរូវការដូចគ្នាដើម្បីដោះដូរ ពេលវេលាដោះដូរ និងទំហំនៃ ការដោះដូរ។

ឯកតាវាស់តម្លៃ

រូបិយវត្ថុជាឯកតាវាស់តម្លៃ មានន័យថាវាត្រូវបានគេប្រើប្រាស់ដើម្បី វាស់នូវតម្លៃរបស់ទំនិញ ឬសេវាមុនពេលធ្វើការដោះដូរ ។ ពួកគេវាស់តម្លៃទំនិញ ឬសេវាកម្មដោយរូបិយវត្ថុ ក៏ដូចជាពួកគេវាស់ទំងន់ ដោយ Kg ឬវាស់ចំងាយដោយម៉ែត។ នៅក្នុងវិស័យសេដ្ឋកិច្ចបច្ចុប្បន្ន ក្នុងតំណើរការនៃការដោះដូរវត្ថុជាមួយនឹង ទំនិញគេប្រើរូបិយវត្ថុជាវត្ថុកណ្តាល។

ឧបករណ៍ផ្ទុក ឬរក្សារតម្លៃ

រូបិយវត្ថុ ជាឧបករណ៍ផ្ទុកតម្លៃ មានន័យថាជាកន្លែងផ្ទុកនូវតំលៃទំនិញក្នុងរយៈពេលកំណត់ជាក់លាក់ណាមួយ ។ មុខងារនេះសំខាន់ណាស់ ព្រោះមនុស្សមិនចង់ចំណាយនូវចំណូលរបស់ខ្លួនឲ្យអស់ពេលទទួលបានភ្លាមនោះទេ ជាពិសេសពួកគេត្រូវសន្សំវាទុកសំរាប់ពេលអនាគត។

No comments:

Post a Comment