ប្រិយមិត្តមានបានស្វែងយល់ទេថា
ក្នុងមួយខែៗតើលោកអ្នកបានទិញអ្វីខ្លះ? ចាំបាច់ដែរឬទេ?
ចំណាយលុយអស់ប៉ុន្មានទិញសម្ភារៈ ឬផលិតផលទាំងនោះ? ករណីនេះបើគ្មានគម្រោងហិរញ្ញវត្ថុចាយវាយឲ្យបានច្បាស់លាស់ទេនោះច្បាស់ជាវីវរធំហើយ។
ហេតុដូច្នេះហើយ ខាងក្រោម នេះគឺជាដំបូន្មានចំនួន
៥ដែលមិត្តអ្នកអានគួរសិក្សាជាមុនដើម្បីធ្វើឲ្យការចាយវាយរបស់លោកអ្នកសម្រាប់ទិញអ្វីមួយមានប្រសិទ្ធភាព៖
១)តើអ្នកពិតជាចាំបាច់ត្រូវការទិញវាដែរឬទេ?
មានសម្ភារៈប្រើប្រាស់ជាច្រើនបានដាក់លក់នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែក្នុងចំណោមសម្ភារៈទាំងនោះមានសម្ភារៈមួយចំនួនដែលអ្នកត្រូវទិញ និង មិនគួរទិញ។សម្ភារដែលអ្នកគួរទិញជាសម្ភារៈដែលអ្នកមិនអាចជៀសវាងបានសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ផ្ទុយទៅវិញសម្ភារៈប្រើប្រា ស់មួយចំនួនដែលលោកអ្នកគិតថាមិនចាំបាច់ទិញក្នុងតម្លៃខ្ពស់ដូចជា ទូរស័ព្ទថ្លៃៗរថយន្តដេញសេរី សំលៀកពំពាក់ប្តូរម៉ូដជាដើម។ ហេតុដូច្នេះមុននឹងទិញសូមថ្លឹងថ្លែងពីកម្រិតតម្រូវការរបស់អ្នកជាមុនសិនថា តើវាចាំបាច់ឬអត់? បើមិនចាំបាច់ទេ ត្រូវដកខ្លួនថយ។
មានផលិតផលមួយចំនួនដែលអ្នកចង់ទិញ អាចមានគុណភាពដូចគ្នាតែបានលក់នៅក្នុងតម្លៃខុសគ្នា។ដើម្បីឆ្លាតក្នុងរឿងនេះអ្នកមិនគួរឆាប់ទិញវាភ្លាមៗនោះឡើយ ហើយសាកល្បងស៊ើបសួរ ឬឆែកតាមអនឡាញជាមុនសិនពីតម្លៃទីផ្សារផលិតផលនោះនៅកន្លែងផ្សេងគ្នា ជៀសវាងទិញក្នុងតម្លៃខ្ពស់តែមានគុណភាពដូចគ្នា។
៣)មានលទ្ធភាពទិញវាដែរឬទេ?
មានផលិតផលថ្មីៗជាច្រើនដែលអ្នកពេញចិត្តចង់ចង់ទិញយកមកប្រើប្រាស់។ ប៉ុន្តែមុននឹងទិញ អ្នកត្រូវសួរខ្លួនឯងថាតើមានលទ្ធភាពទិញវាបានឬ អត់? បើអ្នកមើលឃើញថាលុយក្នុងហោប៉ៅរបស់អ្នករាងស្បើយ ឬ កំពុងជំពាក់លុយគេស្រាប់នោះគួរតែដកខ្លួនថយទៅរង់ចាំឱកាសល្អមកដល់មានលុយគ្រប់គ្រាន់ចាំទិញក៏វាមិនយឺតពេលនោះដែរ។
៤)ចេះតែទិញទៅតាមអារម្មណ៍របស់ខ្លួនដែរឬទេ?
នេះជាចំណុចគ្រោះថ្នាក់មួយទៀតហើយក៏មានប្រិយមិត្តខ្លះរហូតដល់ញៀននឹងការទិញពោលគឺឲ្យតែមានលុយកាលណាគិតតែពីទៅផ្សារទិញនេះទិញនោះមិនចេះចប់ រហូតដល់ឥតបានដើរផ្សារមិនបាន ទាំងមិនដឹងថាទិញយកមកធ្វើអ្វី? តាមពិតទៅសម្ភារៈ ឬផលិតផលនោះអ្នកមានរួចស្រេចទៅហើយតែដោយសារតែអារម្មណ៍ជំរុញពីក្នុងខ្លួនបានធ្វើឲ្យអ្នកចូលចិត្តទិញហួសពីតម្រូវការ។ បញ្ឈប់សកម្មភាពនេះហើយងាកមករៀបចំគម្រោងទិញឡើងវិញ ដូចជាអ្នកត្រូវការអ្វីក្នុងខែនេះ?តើអាចរង់ចាំបានអត់?ចាំបាច់ទិញវាដែរឬទេ?
៥)តើផសម្ភារៈប្រើប្រាស់ទាំងនោះអាចទិញនៅតាមកន្លែងថោកៗបានដែរឬទេ?
ពេលខ្លះការទិញអ្វីមួយនៅកន្លែងថោកៗ លក់តាមដងផ្លូវក្រោមឆ័ត្រ ឬ ផ្សារតូចៗធ្វើឲ្យអ្នកគិតថាសម្ភារៈរបស់អ្នកជារបស់ជជុះមិនមានតម្លៃដូចគេទិញនៅផ្សារទំនើបជាដើម។ ការពិតទៅវាអាស្រ័យលើការគិតរបស់អ្នកតែប៉ុណ្ណោះ ហើយវាជាជម្រើសរបស់អ្នក។បើអ្នកខ្សត់ខ្សោយលុយ នេះជាជម្រើសដ៏ល្អមួយដែរតែបើអ្នកមានលទ្ធភាពអ្នកអាចទិញនៅហាងផ្សេងៗដែលអ្នកចង់ទៅ។យ៉ាងណាមិញ បើគុណភាពស៊ីសងគ្នានោះអ្នកក៏គួរតែងាកចេញពីហាងទំនើបៗបន្តិចត្បិតអីវាអាចធ្វើឲ្យអ្នកសល់លុយផងដែរ៕
No comments:
Post a Comment