Monday, July 20, 2015

.ក. ដូចម្ដេចដែលហៅថាអាពាហ៍ពិពាហ៍?ខ. ហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរត្រូវរៀបអាពាហ៍ពិពាហ៍ ?គ. ហើយ អាពា. មានសារសំខាន់យ៉ាងណាខ្លះ?




            ក. អាពាហ៍ពិពាហ៍ មកពី មកពី< អាវាហ វិវាហ<អាវាហ+វិវាហ 
Ø  អាពាហ៍(អាវាហ) នាំមក​ ឬការនាំមក។
            អាវាហមង្គលៈ  ការនាំកូនប្រុសមករៀបមង្គលការនៅខាងគេហដ្ឋានកូនស្រី។
Ø  ពិពាហ៍(វិវាហ)នាំត្រឡប់ទៅវិញ ឬការនាំត្រឡប់ទៅវិញ
វិវាហមង្គលៈ ការនាំយកកូនស្រីត្រឡប់ទៅរៀបមង្គលការនៅគេហដ្ឋានខាងកូនប្រុសវិញម្ដង។
            ដូចនេះតាមសព្ទដើមមានន័យថា ការនាំយកកូនប្រុសមករៀមមង្គលការ ខាងគេហដ្ឋានកូនស្រី ហើយត្រូវនាំកូនស្រីទៅរៀបមង្គលការនៅខាងប្រុសវិញម្ដង “ សម្រាប់កម្ពុជាសម័យដើម” ។
            ខ. ពលរដ្ឋខ្មែរចាំបាច់ត្រូវរៀបអាពាហ៍ពិពាហ៍ ព្រោះ រក្សានូវទំនៀមទម្លាប់ដ៏ផូផង់ របស់បុព្វបុរសខ្មែរ។
-         ការប្រកាស់ដល់សាធារណៈជនឲ្យដឹងថា សមីជនប្រុសស្រី ពីពេលនេះតទៅគឺមានម្ចាស់គ្រប់គ្រង់លែងទំនេរដូចមុនទៀតហើយ។
-         ជាកាតព្វកិច្ច របស់កំលោះក្រមុំ ( ពលរដ្ឋខ្មែរ)។
            គ.ពីធីរៀបអាពាហ៍ពិពាហ៍មានសារៈសំខាន់ដូចជា៖
បើកំលោះក្រមុំរូបណាមិនបានរៀបអាពាហ៍ពិពាហ៍ត្រូវសង្គមខ្មែរចាត់ទុកថា ជាអ្នកប្រព្រឹត្តខុសប្រពៃណី ( ខុសមេបា ) នាំឲ្យមានទុក្ខទោសដល់អ្នកដទៃ សង្គមមិនទទួលស្គាល់ គ្មានសេរីសួស្ដី គ្មានកិត្តិយស។
            ពេលគ្មានពិធីរៀបអាពាហ៍ពិពាហ៍ គេនឹងមិនឲ្យចូលរួមក្នុពិធីមួយចំនួន​ដូចជាៈ ជាអ្នកផ្លូវ ចៅមហារ មេបា​​​​ កាន់ថង់រង បង្វិលពពិល...។
បើមានកូនចៅស្រីគេមិនហ៊ានចូលស្ដីជាគូអនាគតឡើយ។ ផ្ទុយទៅវិញបើមានកូនប្រុសចូលស្ដីកូនក្រមុំគេក៏គេមិនហ៊ានអោយដែរព្រោះជាត្រកូលមិនមានខន័ស្លា។ ហេតុដូចជាមានពាក្យខ្មែរបុរាណបានពោលថា ធ្វើស្រែអោយមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសណ្ដាន។

No comments:

Post a Comment