Monday, July 20, 2015

១.ក. ដូចម្ដេចដែលហៅថាអាពាហ៍ពិពាហ៍? ខ. ហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរត្រូវរៀបអាពាហ៍ពិពាហ៍ ?​ គ. ហើយ អាពា. មានសារសំខាន់យ៉ាងណាខ្លះ?




            . អាពាហ៍ពិពាហ៍ មកពី មកពី< អាវាហ វិវាហ<អាវាហ+វិវាហ 
Ø  អាពាហ៍(អាវាហ) នាំមក​ ឬការនាំមក។
            អាវាហមង្គលៈ  ការនាំកូនប្រុសមករៀបមង្គលការនៅខាងគេហដ្ឋានកូនស្រី។
Ø  ពិពាហ៍(វិវាហ)នាំត្រឡប់ទៅវិញ ឬការនាំត្រឡប់ទៅវិញ
វិវាហមង្គលៈ ការនាំយកកូនស្រីត្រឡប់ទៅរៀបមង្គលការនៅគេហដ្ឋានខាងកូនប្រុសវិញម្ដង។
            ដូចនេះតាមសព្ទដើមមានន័យថា ការនាំយកកូនប្រុសមករៀមមង្គលការ ខាងគេហដ្ឋានកូនស្រី ហើយត្រូវនាំកូនស្រីទៅរៀបមង្គលការនៅខាងប្រុសវិញម្ដង “ សម្រាប់កម្ពុជាសម័យដើម” ។
        
    . ពលរដ្ឋខ្មែរចាំបាច់ត្រូវរៀបអាពាហ៍ពិពាហ៍ ព្រោះ រក្សានូវទំនៀមទម្លាប់ដ៏ផូផង់ របស់បុព្វបុរសខ្មែរ។
-         ការប្រកាស់ដល់សាធារណៈជនឲ្យដឹងថា សមីជនប្រុសស្រី ពីពេលនេះតទៅគឺមានម្ចាស់គ្រប់គ្រង់លែងទំនេរដូចមុនទៀតហើយ។
-         ជាកាតព្វកិច្ច របស់កំលោះក្រមុំ ( ពលរដ្ឋខ្មែរ)។
           
       .ពីធីរៀបអាពាហ៍ពិពាហ៍មានសារៈសំខាន់ដូចជា៖
បើកំលោះក្រមុំរូបណាមិនបានរៀបអាពាហ៍ពិពាហ៍ត្រូវសង្គមខ្មែរចាត់ទុកថា ជាអ្នកប្រព្រឹត្តខុសប្រពៃណី ( ខុសមេបា ) នាំឲ្យមានទុក្ខទោសដល់អ្នកដទៃ សង្គមមិនទទួលស្គាល់ គ្មានសេរីសួស្ដី គ្មានកិត្តិយស។
            ពេលគ្មានពិធីរៀបអាពាហ៍ពិពាហ៍ គេនឹងមិនឲ្យចូលរួមក្នុពិធីមួយចំនួន​ដូចជាៈ ជាអ្នកផ្លូវ ចៅមហារ មេបា​​​​ កាន់ថង់រង បង្វិលពពិល...។
បើមានកូនចៅស្រីគេមិនហ៊ានចូលស្ដីជាគូអនាគតឡើយ។ ផ្ទុយទៅវិញបើមានកូនប្រុសចូលស្ដីកូនក្រមុំគេក៏គេមិនហ៊ានអោយដែរព្រោះជាត្រកូលមិនមានខន័ស្លា។ ហេតុដូចជាមានពាក្យខ្មែរបុរាណបានពោលថា ធ្វើស្រែអោយមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសណ្ដាន។

២. តើក្នុងពីធីមង្គលការមានរឿងព្រេងខ្មែរអ្វីខ្លះ ដែលទាក់ទងនឹងពីធីនេះ?
-         ការតោងស្បៃកូនស្រីចូលបន្ទប់ទាក់ទងនឹងរឿងព្រះថោងនាងនាគ
-         ការកាន់ដាវសំពះទាក់ទងនឹងរឿងអាមាត្រម្នាក់ដែលដណ្ដើមកូនក្រមុំហើយសំលាប់កូនកំលោះ( ជ័យសួស៍មាណពកំសត់)
-         ការដោតផ្កាស្លាបីទាក់ទងរឿងបុរស៤នាក់រៀនសិល្ប៍សាស្ត្រទាយ បាញ់ធ្នូរ មុចទឹក ជប់(ប្រស់)
-         ការបង្វិលពពិលទាក់ទងនឹងរឿងព្រះឥសូរនិងព្រះជ័យសុរិយារាជកុមារ។
-         ការស្រែកជ័យហោងសួស៍ហោងទាក់ទងនិងជ័យសួស្ដីមាណពកំសត់។

No comments:

Post a Comment