Saturday, March 5, 2016

ប្រវត្តិព្រះបរមរាជវាំង

2. ប្រវត្តិព្រះបរមរាជវាំង

   ព្រះបរមរាជវាំង

 ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយ បានរៀបចំឡើងនៅភ្នំពេញ ចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត និងលើកទី២ ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្ដម និងត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិ រហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ដោយស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេទាំងបួន មាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ព្រះបរមរាជវាំង សាងសង់បែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ។
ព្រះបរមរាជវាំងមានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម ដោយ កំពែងខាងកើតប្រវែង ៤២១ម ខាងលិចប្រវែង ៤៣៥ម ខាងជើងប្រវែង ៤៨៤ម និងខាងត្បូងប្រវែង ៤៣២ម។ កំពែងថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅពីលើ ត្រូវបានកសាងឡើង នៅឆ្នាំ១៨៦៦ - ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។ ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័ន ដែលមានក្លោងទ្វារចេញចូល ចំនួន៥ ហើយទ្វារទាំង៥នោះ ត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។ នៅប្រាសាទបាយ័ន ទ្វារជ័យនិង ទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោច ស្ថិតនៅខាងស្តាំដៃ ទ្វារជ័យ។ ចំនែកឯព្រះបរមរាជវាំងចតុមុខមង្គលវិញ ទ្វារជ័យស្ថិតនៅទិសខាងកើត ដែរតែទ្វារខ្មោចវិញស្ថិតនៅឯទិសខាងជើងទៅវិញ។ ទ្វារខ្មោចនេះ ត្រូវបានគេអនុញ្ញាតិអោយប្រើ តែពេលណាមានព្រះមហាក្សត្រចូលទីវង្គត ដើម្បីដង្ហែព្រះសព ទៅធ្វើឈាបនកិច្ចនៅឯទីវាលមេរុ។ សំណង់ទាំងឡាយ ក្នុងព្រះបរមរាជវាំង ត្រូវបានគេកសាងឡើងទៅតាម ស្ថាបត្យកម្មប្រពៃណីជាតិ ដោយអ្នកឧកញ៉ាទេពនិម្មិត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើម។ ប្រាសាទជាច្រើន មានរាងបង្អួតសង្ហារ ទៅតាមក្បូរក្បាច់រចនា មានដំបូលច្រើនជាន់ ប្រក់ក្បឿងពណ៌មាស និងមានប្រាង្គកណ្ដាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើ ដែលជានិមិត្តរូបនៃ ការរីកចម្រើនមិនចេះចប់។
ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូល ហើយរាល់សំណង់ប្រាសាទ នៅក្នុងព្រះបរមរាជវាំង ត្រូវបានគេលាបលំអ ដោយពណ៌លឿង តំណាងឲ្យព្រះពុទ្ធសាសនា និងពណ៌ស តំណាងឲ្យព្រហ្មញ្ញសាសនា។
  ប្រាសាទទេវាវិនិច្ឆ័យ
ប្រាសាទទេវាវិនិច្ឆ័យសាងសង់ក្នុងរាជព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩១៣ - ១៩១៧ ហើយធ្វើពិធីសម្ពោធ នៅថ្ងៃ ទី ១៦ មិថុនា ១៩១៩។ ទំហំ
ប្រាសាទ បណ្តោយ ៦០ម ទទឹង ៣០ម និងមានកំពូលស្រួចកំពស់ ៥៩ម ជាព្រះទីនាំង សម្រាប់ធ្វើ៖
​    •ពិធីរាជាភិសេក ព្រះមហាក្សត្រឡើងសោយរាជ្យ
    •ព្រះរាជពិធីបុណ្យទ្វារទសមាស
    • ព្រះរាជសាវនាការថ្វាយសារតាំង
   ​ • ពិធីសច្ចាប្រណិធាន
    •ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ។
ក្នុងប្រាសាទទេវាវិនិច្ឆ័យ ចែកចេញជា ព្រះទីនាំងស្វេតឆ័ត្រ ហោរាជបណ្ឌិត ហោព្រះអដ្តិ ព្រះទីនាំងក្សិណ ព្រះទីនាំងបុស្បុក ព្រះទីនាំងមហាមន្ទីរ ព្រះទីនាំងនារីរ័ត្នសោភា ព្រះទីនាំងចក្រពត្តិ និងព្រះទីនាំងព្រះស្ងោយ។ នៅលើកំពូលស្រួច មានរូបព្រះភក្ត្រព្រះព្រហ្ម មុខ៤ ដែល​បែរ​ព្រះភក្ត្រ​ទៅរកទិសទាំង៤។
  ព្រះមហាប្រាសាទខេមរិន្ទ
ព្រះមហាប្រាសាទខេមរិន្ទ ស្ថិតនៅខាងលិច ឈៀងខាងជើង ប្រាសាទទេវាវិនិច្ឆ័យ កសាងក្នុងឆ្នាំ ១៩២៧ - ១៩៣០ ដោយអ្នកឧកញ៉ាទេពនិម្មិត ខៀវ ក្នុងរជ្ជកាល [[ស៊ីសុវត្ថិមុនីវង្ស|ព្រះបាទស៊ីសុវត្ថិមុនីវង្ស។ បច្ចុប្បន្នជាព្រះរាជដំណាក់ដែលព្រះមហាក្សត្រគង់នៅជាអចិន្ត្រៃយ៍។ ប្រាសាទ​នេះ​ ត្រូវ​បាន​ព្រះមហាក្សត្រប្រើប្រាស់សំរាប់ ទទួលភ្ញៀវកិត្តិយសធំៗ បណ្ដាប្រមុខរដ្ឋបរទេស ដែលមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាស្នាក់អាស្រ័យ ដូចជា លោកប្រធានាធិបតីបារាំងសាលដឺហ្គោល ជាដើម។


   ប្រាសាទសហមេត្រី
ប្រាសាទសហមេត្រី ស្ថិតនៅខាងជើងហោសម្រាន្តភិរម្យក្បែរកំពែងព្រះបរមរាជវាំងខាងជើង កសាងឡើងនៅឆ្នាំ ១៩៥០ ក្នុងរជ្ជកាលព្រះបាទនរោត្ដមសីហនុ ជាព្រះរាជដំណាក់ថ្មី សម្រាប់ព្រះមហាក្សត្រីស៊ីសុវត្ថិកុសុមៈនារីរ័ត្ន ជាព្រះវររាជមាតា របស់ព្រះអង្គតាំងឧបោសថសិលនៅទីនោះ ក្រោយពេលដែលព្រះស្វាមី ព្រះបាទនរោត្តមសុរាម្រិត បានចូលទិវង្គត។ ពីមុនជាកន្លែងសំរាប់ជួបជុំនាយទាហានការពារព្រះបរមរាជវាំង ហើយក្រោយមកទៀត ត្រូវបានប្រើប្រាស់ជាលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់។
  ប្រាសាទហោសំរាន្តភិរម្យ
ប្រាសាទហោសំរាន្តភិរម្យ ស្ថិតនៅខាងជើងប្រាសាទទេវាវិនិច្ឆ័យ កសាងឡើងក្នុងឆ្នាំ ១៩១៥ - ១៩១៧ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ ជា​កន្លែង​សម្រាប់​ទុកឧបករណ៍តន្ត្រីបុរាណ និងប្រពៃណីខ្មែរ ព្រមទាំងត្រៀម ប្រដាប់ប្រដាសម្រាប់ ព្រះរាជពិធីហែក្បួនផ្សេងៗ ។ នៅជាន់ខាងលើ ជា​បន្ទប់​សម្រាប់ព្រះមហាក្សត្រទ្រង់សំរួលព្រះកាយមុននិងក្រោយ ពេលព្រះអង្គទ្រង់គង់ និងចុះពីគជេន្ទ្រ នៅពេលត្រលប់ពីបរបាញ់សត្វ។ ប្រាសាទ​នេះ​បានក្លាយទៅជាសារមន្ទីរព្រះសីហនុ ដែលមាន តម្កល់ទុកវត្ថុអនុស្សាវរីយ៍ ដ៏មានតម្លៃ ដែលមហាអគ្គបុរសរដ្ឋ នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ថ្វាយ​ដល់ ព្រះមហាក្សត្រ។ ក្រោយមកសារមន្ទីរនេះត្រូវ បានរើទៅដាក់នៅថែវខាងមុខប្រាសាទភោជនីយវិញនៅឆ្នាំ ២០០៥ រហូតដល់សព្វថ្ងៃ។


        ប្រាសាទច័ន្ទឆាយា
ប្រាសាទច័ន្ទឆាយាកសាង ស្ថិតនៅជាប់កំពែងខាងមុខ ឈៀងខាងជើងនៃព្រះបរមរាជវាំង ឡើងនាឆ្នាំ ១៩១៣ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ សំណង់ស្ថាបត្យកម្ម មានរាងខ្ពស់ស្រលះ គ្មានជញ្ជាំង ដើម្បីឲ្យព្រះច័ន្ទចាំងរស្មីទៅខាងក្នុង ផ្នែកខាងលើនៃប្រាសាទនេះ គ្មានបន្ទប់ទេ គឺ​ជា​ធ្លា​សម្រាប់​រាំក្បាច់របាំ ដើម្បីសម្ដែងទស្សនីយភាព និង ព្រះរាជពិធីលៀងសាយភោជន៍ជូនភ្ញៀវជាតិ និង​អន្តរជាតិ ជាន់ខ្ពស់។ បច្ចុប្បន្ន ប្រាសាទនេះ គឺ​សំរាប់​ជា​វេទិកា​កិត្តិយស ដែលព្រះមហាក្សត្រទ្រង់ទត ការហែក្បួនព្យុះហយាត្រាកងទ័ពជាតិ និងជាវេទិកាកិត្តិយស ពេលដែលព្រះមហាក្សត្រ ទ្រង់​ថ្លែង​សុន្ទរក ថាទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គ នៅពេលមានពិធីបុណ្យសំខាន់ៗ ដូច​ជា ថ្ងៃបុណ្យឯករាជ្យជាតិ របស់​កម្ពុជា គឺ​ថ្ងៃ​ទី​៩ខែវិច្ឋិកា ដែល​ប្រារព្ធធ្វើ​ពិធី​ធំ ក្នុងរយៈពេល​៥ឆ្នាំ​ម្ដង ផ្សេងៗ។
  ប្រាសាទសំរិទ្ឋភិមាន ឬ ហោព្រះខ័ន
ប្រាសាទនេះ ស្ថិតនៅខាងត្បូងប្រាសាទទេវាវិនិច្ឆ័យ ត្រូវបានកសាងឡើង ដំណាលគ្នា នឹងប្រាសាទហោសំរាន្តភិរម្យដែរ គឺនៅឆ្នាំ ១៩១៥ - ១៩១៧។ ប្រាសាទនេះប្រើប្រាស់ សម្រាប់ជាកន្លែងតម្កល់នូវគ្រឿងបញ្ចកកុធភណ្ឌ ដែលរួមមាន ព្រះខ័នរាជ្យ ម្កុដរាជ្យ ព្រះសុព៌ណបាទុកា ព្រះ​លំពែង​ជ័យ ព្រះវាលវីជនី ក្រិស ផ្ទិលធំ ... ។ នៅហោព្រះខ័ននេះ ត្រូវបានក្រុមបារគូ រៀបចំអាសនៈ ថ្វាយទេវតាខាងព្រហ្មញ្ញសាសនា មាន ព្រះសិវៈ ព្រះវិស្ណុ ព្រះចន្ទ ព្រះគណេស និង ព្រះកម្ចាយ។
  ព្រះទីន័ងភោជនីយ
ព្រះទីន័ងភោជនីយ កសាងឡើងនៅឆ្នាំ ១៩១៣ - ១៩១៧ សំរាប់ប្រើប្រាស់ក្នុងពិធីលៀងសាយភោជន ក្នុងពិធីបុណ្យចំរើនព្រះជន្ម ព្រះមហាក្សត្រ និងសំរាប់ការសំដែងសិល្បៈ ឬ ផ្ទាំងទស្សនីយភាព ភាពយន្តជូនដល់ភ្ញៀវកិត្តិយសជាន់ខ្ពស់ របស់ព្រះមហាក្សត្រ។ នៅក្នុងពិធីចំរើនព្រះជន្ម ព្រះ​មហាក្សត្រជាទូទៅប្រព្រឹត្តទៅមានរយៈពេល៥ថ្ងៃ (លើកលែងតែឆ្នាំដែលមានឈ្មោះសត្វត្រូវគ្នានឹងកំណើតព្រះអង្គ គឺមានរយៈពេល១សប្តាហ៍។
នៅពេលនេះហើយដែលនាម៉ឺនាសព្វមុខមន្ត្រីបានរៀបចំដាក់តាំងផលិតផលដ៏មានតំលៃផ្សេងៗនៅលើតុដែលគេរៀបចំនៅតាមថែវខាងកើត និង ខាងត្បូងនៃព្រះទីនាំងភោជនីយដែលគេអោយឈ្មោះថាបុណ្យតាំងតុ។
   វិមានស្តេចណាប៉ូឡេអុងទី៣
វិមានស្តេចណាប៉ូឡេអុងទី៣ កសាងឡើងដោយដែកមានលំអដោយរូបនាឡិកា១ដ៏ធំ សំរាប់រាជនីជា ព្រះជាយារបស់ ព្រះចៅអធិរាជណាប៉ូឡេអុងទី៣ព្រះនាម ព្រះអធិរាជនី អីហ្ស៊េនី នៅពេលបើកសម្ពោធព្រែកជីកស៊ុយអេ នៅឆ្នាំ ១៨៦៩។ បន្ទាប់មកព្រះចៅអធិរាជណាប៉ូឡេអុងទី៣បានថ្វាយជា អនុស្សាវរីយ៍ដល់ព្រះបាទនរោត្តម ក្នុងឆ្នាំ១៨៧០ ដើម្បីជាចំណងមិត្តភាពបារាំង-ខ្មែរយូរអង្វែង ហើយប្រាសាទនេះ ត្រូវបានរៀបចំដំឡើងឡើងវិញ តាមគំរូដើមទាំងអស់ ក្នុងឆ្នាំ ១៨៧៦។ វិមាននេះត្រូវបានធ្វើការជួសជុលជា ថ្មីដោយក្រុមអ្នកបច្ចេកទេសស្ម័គ្រចិត្តបារាំង១ក្រុមនៅក្នុងឆ្នាំ ១៩៩២។ បច្ចុប្បន្ន ប្រាសាទនេះត្រូវបានគេរៀបចំ ដាក់តាំងនូវផ្ទាំងគំនូរ វត្ថុសិល្បៈ និងព្រះឆាយាលក្ខណ៍ អតីត។
   ព្រះរាជដំណាក់ច័ន្ទ ឬ ព្រះរាជការិយាល័យ
ប្រាសាទនេះ ស្ថិតនៅខាងក្រោយប្រាសាទណាប៉ូឡេអុងទី៣ ត្រូវបានកសាងឡើងក្នុងឆ្នាំ ១៩៥៤ - ១៩៥៩ក្នុងរជ្ជកាល ព្រះបាទនរោត្ដមសុរាម្រឹត ក្រោយការដាក់រាជ្យបាន៤ឆ្នាំ នៃ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ដែលបានដាក់រាជ្យនៅ ថ្ងៃ​ទី ៣ មិនា ១៩៥៥។ ប្រាសាទ​នេះ​​ចែក​ចេញ​ជា​២​ជាន់​គឺ ១ជាន់ សំរាប់ទុកដាក់គ្រឿងអលង្ការក្រុមរបាំព្រះរាជ្យទ្រព្យ ព្រះពស្ដ្រ និងវត្ថុអនុស្សាវរីយ៍ការទូត។ ឯមួយជាន់ទៀត នៅខាងត្បូង រៀប​ចំ​ជា​ការិយាល័យរបស់មន្ត្រីនៃព្រះបរមរាជវាំង និងជាព្រះរាជការិយាល័យព្រះប្រមុខរដ្ឋ សម្តេចនរោត្តមសីហនុ។ បច្ចុប្បន្ន ព្រះរាជដំណាក់ច័ន្ទ ជា​មន្ទីរ​ការិយាល័យ​រដ្ឋបាល នៃក្រសួងព្រះបរមរាជវាំង។
   ព្រះវិហារព្រះកែវមរកត
      ព្រះវិហារព្រះកែវមរកតមានដំកល់ព្រះពុទ្ឋបដិមា១អង្គ ធ្វើអំពីត្បូងកែវដ៏មានតំលៃដែលមានព៌ណ​ដូចមរកត។ រូបព្រះកែវមរកតពិតនោះត្រូវបានសៀមប្រមូលយកទៅជាមួយនឹងរូបព្រះគោ​នៅពេលវាយលុកបានក្រុងអង្គរ
ក្នុងឆ្នាំ ១៤២០។ ភ្ញៀវបរទេសនិយមហៅថា វត្តប្រាក់ ព្រោះបាតក្រោមនៃព្រះវិហារមានក្រាលការ៉ូអំពីប្រាក់សុទ្ឋដែល​មាន​ទំងន់១,១២៥គីឡូក្រាម ក្នុង​មួយ​សន្លឹក ហើយ​​មាន​​ចំនួន​សរុប ៥,៣២៩សន្លឹក​ការ៉ូប្រាក់។ ។ ព្រះវិហារព្រះកែវមរកតត្រូវបានកសាងឡើងអំពីឈើដោយព្រះបាទនរោត្តម ក្នុងឆ្នាំ១៨៩២ រួចសាងសង់ជាថ្មី ឡើងវិញអំពីថ្ម ដោយព្រះបាទនរោត្តមសីហនុ ក្នុងឆ្នាំ ១៩៦២។ វត្តនេះមានឈ្មោះថាវត្ត តែពុំមានព្រះសង្ឃគង់នៅ ដូចវត្តដ៏ទៅឡើយ។កាលពីឆ្នាំ ១៩៤៧ ទីនេះមានតែព្រះបាទនរោត្តមសីហនុទេដែលគង់នៅទីនោះ ព្រោះព្រះអង្គ បានសាងព្រះផ្នួស អស់រយៈពេល១ព្រះវស្សា គឺនៅថ្ងៃទី ១កក្កដា ឆ្នាំ ១៩៤៧។
              សារមន្ទីររោងដំរី

សារមន្ទីររោងដំរី កសាងក្នុងឆ្នាំ១៨៩២ ស្ថិតនៅខាងត្បូង វត្តព្រះវិហារព្រះកែវមរកត ជាប់របងព្រះបរមរាជវាំង ដែលពីដើម គេហៅថា រោងដំរី ជាកន្លែងរក្សាទុកប្រដាប់ប្រដា និងចិញ្ចឹមសត្វដំរី ត្រៀមទុកហែក្បួន ក្នុងព្រះរាជពិធីបុណ្យផ្សេងៗ ។ នៅឆ្នាំ ១៩៩៦ ក្រោយព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះរាជអង្គមហេសីនរោត្ដម មុនីនាថសីហនុ រោងដំរីនេះ ត្រូវបានរៀបចំជួសជុល កែលំអទៅជាសារមន្ទីររោងដំរី ដើម្បីដាក់តាំងបង្ហាញនូវគ្រឿងប្រដាប់ប្រដាហែក្បួនដំរី ហើយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលរួមមានសាលពិព័រណ៍ រូបថត លំនៅស្ថានខ្មែរ និងសំលៀកបំពាក់ប្រពៃណីខ្មែរ ផ្ទះបុរាណខ្មែរ ចំនួន២ រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ សាលតាំង និងលក់
វត្ថុអនុស្សាវរីយ៍ បន្ទប់តាំងគ្រឿងហែក្បួនដំរី បន្ទប់តាំងព្រះឆាយាលក្ខណ៍ ស្ដីពីព្រះរាជសកម្មភាព ព្រះករុណាព្រះបាទ នរោត្ដមសីហនុ និងចុងក្រោយ បន្ទប់តាំងគ្រឿងហែក្បួនព្រះរាជពិធីទ្វារទសមាស៕




     រូបភាព















                                                                                                             

ប្រវត្តិវត្តភ្នំ​ឬ ភ្នំពេញ

​​​​​​​​​​​​​       
 ដើមកំណើត
  
    វត្តភ្នំ​គឺជា​បេះដូង​នៃ​ទីក្រុងភ្នំពេញ ដែល​ផ្តល់​ឈ្មោះ​ដល់​ទី​ក្រុង​នេះ។ វត្តភ្នំមានកំពស់ ២៧ម៉ែត្រ​ដែល​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ឆ្នាំ​១៣៧៣ និង​ជា​សំណង់សាសនា​ដែល​មាន​កំពស់​ខ្ពស់​ជាង​គេ​ក្នុង​ទីក្រុង​ភ្នំពេញ។ មាន​រឿង​ព្រេង​មួយ​តំណាល​ថា មាន​ស្រ្តី​មេមាយ​ម្នាក់​ឈ្មោះ ពេញ ថ្ងៃ​មួយ​បាន​ដើរ​លេង​តាម​ដង​ទន្លេមេគង្គ ក៏​បាន​ឃើញ​ដើម​គគី​មួយ​ដណ្តែត​ជិត​ច្រាំង​ទន្លេ គាត់​ក៏​បាន​ហៅ​អ្នក​ជិត​ខាង​មក​ជួយ​ទាញ​យក​ដើម​គគី​នោះ។ នៅ​ក្នុង​ដើម​គគី​នោះ គាត់​ក៏​បាន​រក​ឃើញ​ពុទ្ធដិ​មាករ​ដ៏​មាន​តំលៃ​ចំនួន​៤អង្គ។ ក្នុង​ឆ្នាំ ១៣៧២ គាត់​ក៏​នាំ​អ្នកស្រុក​ពូន​ជា​ភ្នំ និង សាង​សង់​វិហារ​មួយ​ដើម្បី​តម្កល់​ពុទ្ធដិមាករ​នោះ។ នៅ​ឆ្នាំ ១៤៣៤ ព្រះបាទពញាយ៉ាត បាន​មក​ដល់​ទី​នេះ ហើយ​បាន​កសាង​ទីក្រុង​មួយ​ដោយ​យក​ឈ្មោះ​តាម​កន្លែង​នោះ។ នៅ​ក្នុង​បរិវេណ​វត្ត​ភ្នំ មាន​ចេតីយ៏​ធំ​មួយ​នៅ​ក្រោយ​ព្រះវិហារ ដែល​តំកល់​ព្រះធាតុ​របស់ព្រះបាទ​ពញាយ៉ាត និង​ ចេតីយ៏​សំរាប់​តំកល់​ព្រះធាតុ​របស់​ព្រះញាតិវង្ស​ព្រះអង្គ។ នៅ​ក្នុង​ចេតីយ៏​នោះ នៅ​មាន​សល់​បដិមា​ព្រះពុទ្ធ​នៅ​សម័យ​អង្គរផង​ដែរ។ ចេតីយ៏ និង ព្រះវិហារ នៅ​វត្តភ្នំ បាន​កសាង​ជាច្រើន​ដង គឺ​នៅ​ឆ្នាំ ១៤៣៤, ១៨០៦, ១៨៩៤ និង ឆ្នាំ ១៩២៦ ដែល​ពី​ម្តង​ទៅ​ម្តង​កាន់​តែ​ធ្វើ​ឲ្យ​វា​មាន​សំរស់​ប្រសើរ​ឡើងៗ ។
ប្រវត្តិ​​​​​​​​​​​​  ក្នុង​កាល​កន្លង​ទៅហើយ (​គ​.​ស ១៣៧២) មាន​ដូនចាស់​ម្នាក់​ឈ្មោះ "​ពេញ​" ជា​អ្នកមាន​ភោគ​សម្បត្តិ​បរិបូរណ៍ មាន​លំនៅ​ក្បែរ​ច្រាំងទន្លេ​បួន​មុខ ។ ផ្ទះ​របស់គាត់​សង់​នៅលើ​ទួល​ ។ ថ្ងៃមួយ​ទីនោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទឹកទន្លេ​ជន់​លិច​រហាច​រហឹម ដូនពេញ​បាន​ចុះទៅ​កំពង់ទឹក​ស្រាប់តែ​ឃើញ​ដើម​គគីរ​មួយ​ធំ​អណ្តែត​មក​ក្បែរ​ច្រាំង ហើយដោយ​អំណាច​ទឹក​ហូរ​សង​ចុះឡើង ដើម​គគីរ​នោះ​ចេះតែ​អណ្តែត​វិលវល់​នៅក្បែរ​ច្រាំង​នោះ ។ លុះ​ដូនពេញ​ឃើញ​ដូច្នេះ ក៏​ប្រញាប់​ទៅ​អំពាវនាវ​ហៅ​អ្នកជិតខាង​ឲ្យ​មកជួយ​ទាញយក​ដើម​គគីរ​នោះ ។ អ្នកជិតខាង​ក៏​នាំគ្នា​យក​ពួរ​ទៅ​ចង ហើយ​អូស​រំកិល​បន្តិច​ម្តងៗ​ទាល់តែ​មកដល់​មាត់ច្រាំង ។ ​ ​ ​ពេលនោះ​ដូនពេញ​យក​កំណាត់ឈើ​ទៅ​កោស​កៀរ​សំអាត​ភក់​ចេញ គាត់់​ក៏បាន​ឃើញ​ក្នុង​ប្រហោង​ឈើ​គគីរ​មាន​ព្រះ​ពុទ្ធរូប ៤ អង្គ​តូចៗ ធ្វើ​អំពី​សំរឹទ្ធិ និង​ទេវរូប​មួយអង្គ​ទៀត​ធ្វើ​អំពី​ថ្ម ។ ទេវរូប​នោះ ទ្រង់​ឈរ​ព្រះ​ហ​ស្ថ​ម្ខាង​ទ្រង់​ដំបង ព្រះ​ហ​ស្ថ​ម្ខាង​ទៀត​ទ្រង់​ស័ង្ខ ព្រះកេសា​បួង ។ ដូនពេញ និង អ្នកជិតខាង​ដែល​ទៅ​ជួយ​មាន​សេចក្តីត្រេកអ​រណាស់ ដោយ​រើស​បាន​របស់​ជាទីគោរព​បូជា​ក៏​នាំគ្នា​ដង្ហែ​ព្រះ​បដិមាករ​ទាំងនោះ​មកដល់​ផ្ទះ​ដូនពេញ ហើយ​ដូនពេញ​ចាត់​ការសង់​ខ្ទម​មួយ​តូច​តម្កល់​ជា​បណ្ដោះអាសន្ន ។ ថ្ងៃ​ក្រោយមក​ដូនពេញ​អំពាវនាវ​ឲ្យ​អ្នកជិតខាង​ជួយ​លើកដី​ពូន​ភ្នំ ដែល​នៅ​ខាងលិច​ផ្ទះ​របស់គាត់​នោះ​ឲ្យ​ទៅជា​ភ្នំ​មែនទែន ។ បន្ទាប់ពីនោះ​គាត់​ឲ្យ​គេ​អារឈើ​គគីរ​នោះ ធ្វើជា​សសរ​វិហារ​ដែល​គាត់​បំរុង​សង់​លើ​ភ្នំ​នោះ​។​ ​ ​ ​ក្នុង​គ​.​ស ១៣៧២ ដូនពេញ និង អ្នកស្រុក​ជាច្រើន​នាក់ ស្រុះស្រួល​បបួលគ្នា​សាងសង់​ព្រះវិហារ​មួយ​ខ្នង​ប្រក់​ស្បូវភ្លាំង​នៅលើ​កំពូលភ្នំ​នោះ ហើយ​គាត់​នាំគ្នា​ដង្ហែ​ព្រះ​ពុទ្ធរូប​សំរឹទ្ធិ​ទាំង ៤​អង្គ ទៅ​តម្កល់ទុក​ក្នុង​វិហារ​នោះ ។ ចំណែក​ទេវរូប​ថ្ម​មួយអង្គ​គាត់​ដង្ហែ​ទៅ​តម្កល់ទុក​លើ​អ​សនៈ​មួយ​នៅ​ជើងភ្នំ​ខាងកើត ហើយដោយ​គាត់​យល់ថា ទេវ​រូបនោះ​អណ្តែត​ទឹក​មកពី​ស្រុក​លាវ និង​មាន​ភាព​ដូចជា​លាវ គាត់​ក៏បាន​សន្មតនាម​ថា "​អ្នកតា​ព្រះ​ចៅ​” នាម​នោះ​ជាប់​ត​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ ។​
នៅ​ខាងក្រោយ​វត្តមាន​ចេ​តី​យ បុរាណ​មួយ​ដែល​តម្កល់​អដ្ឋិធាតុ
​ព្រះបាទ​ពញាយ៉ា (​ព្រះរាជា​ដែល​បាន​យាង​ចោល​ទីក្រុង​អង្គរ​ក្នុង​ឆ្នាំ ១៤៣១ នៃ​គ្រិស្តសករាជ​) ។ អ្នកទេសចរ​ទាំងឡាយ​មិនអាច​ចាកចេញ​ពី​ទីកន្លែង​នេះ ដោយ​មិនបាន​ទៅលេង​ស្តូប​រំលឹក​អនុ​ស្សារី​យ៍ ដែល​ធ្វើ​ឲ្យ​យើង​នឹកឃើញ​ឡើងវិញ​ពី​ដែនដី​ទាំងនេះ កាលពី​អំឡុង​សម័យ​សង្គ្រាមលោកលើកទី​ពីរ​នោះឡើយ ។ ស្តូប​រំលឹក​អនុស្សា​រី​យ៍​នេះ មាន​ទីតាំង​ស្ថិតនៅ​ផ្នែក​ខាងត្បូង​នៃ​ជើងភ្នំ​។ កូនភ្នំ​នេះ​ត្រូវបាន​គ្របដណ្តប់ និង​ព័ទ្ធជុំវិញ​ដោយ​ដើមឈើ​តំបន់​ត្រូពិច​ដែល​តំណាង​ឲ្យ​វិស័យ​ផ្សេងៗ ដែល​បាន​ចាក់ឫស​នៅ​ពាសពេញ​ប្រទេស ។ ដើមឈើ​ទាំងនេះ​បាន​ក្លាយជា​ទីជម្រក​សម្រាប់​សត្វ​ស្វា និង​បក្សី​ជាច្រើន ជាពិសេស​សត្វ​ជ្រឹង​ធំៗ ដែល​កំពុង​តោង​មែកឈើ​ទាំងឡាយ ។ ​ កាល​សាងសង់​វិហារ​រួចហើយ យាយ​ពេញ​បាន​និមន្ត​ព្រះសង្ឃ​មក​គង់​នៅលើ​ជើងភ្នំ​នោះ នៅ​ទិស​ខាងលិច​ទើប​មាន​ឈ្មោះថា "​វត្តភ្នំ​ដូនពេញ​" ដែល​សព្វថ្ងៃ​ហៅ​កាត់​ថា "​វត្តភ្នំ​” តាំងពី​ពេល​នោះមក​រហូតមកដល់​សព្វថ្ងៃ។

                និមិត្តរូបព្រះបាទសុសុវត្ថិនៅវត្តិភ្នំ

     រមណីយដ្ឋាន​វត្ត​ភ្នំ​មាន​កេរ​ដំណែល និង​ស្លាក​ស្នាម​ប្រវត្ដិសាស្ដ្រ​ជា​ច្រើន ដែល​បន្សល់ ទុក​តាំង​ពី​ការ​កកើត​រាជធានី​ភ្នំពេញ​ដំបូង​ក្នុង​សតវត្សរ៍​ទី​១៤​មក​ម្ល៉េះ។ ក្នុង​ចំណោម​នោះ ​រូប​សំណាក ព្រះបាទស៊ីសុវត្ថិ ដែល​តម្កល់​នៅ​ត្រង់​ចង្កេះ​ភ្នំ​ដូនពេញ ផ្នែក​ខាងត្បូង​ក៏​ជា​កេរ​តំណែល ប្រវត្តិសាស្ដ្រ​មួយ​ដ៏​សំខាន់​ផង​ដែរ ក្នុង​សម័យ​កម្ពុជា​ស្ថិត​នៅ​ក្រោម រាជ​ការ​អាណា​ព្យាបាល​បារាំង។ ព្រោះ​ថា​រូប​សំណាក​នេះ ជា​និមិត្តរូបនៃ​​ការ​ថ្វាយ​បូរណភាព​ទឹក​ដី​នៃ ខេត្តសៀមរាប បាត់ដំបង និង​សិរីសោភ័ណ្ឌ​ឲ្យ​មក​ស្ថិត​នៅ​ក្រោមការគ្រប់គ្រង​របស់​ព្រះមហាក្សត្រខ្មែរ​វិញ ។ ព្រះបាទស៊ីសុវត្ថិ ត្រូវ​បាន​ក្រុម​ជំនុំ​ធំ​សម្រាប់​ព្រះបរមរាជវាំង រៀបចំ​ពិធី​អភិសេក ឲ្យ​ឡើង​គ្រងរាជ្យ​សម្បត្តិ ក្នុង​គ្រឹស្តសករាជ១៩០៦ បន្ទាប់​ពី​ព្រះបាទនរោត្តម ទ្រង់​ចូល​សុវណ្ណគត។ កាលនោះ​ព្រះបាទស៊ីសុវត្ថិ​មាន​ព្រះជន ៦៤ព្រះវស្សា ។ មុន​ឡើង​គ្រងរាជសម្បត្តិ ព្រះបាទស៊ីសុវត្ថិ គឺ​ជា​ស្ដេច​ព្រះឧបរាជ​ដ៏​ក្លាហាន​មួយ​ព្រះអង្គ ដែល​មិន​ចេះ​ខ្លាច​ញញើត​ឡើយ​ចំពោះ​ការ​នាំ​ទ័ព​ទៅ​ធ្វើ​សង្គ្រាម បង្ក្រាប​ពួក​បះបោរ (គ.ស១៨៦១-១៨៨៤)។ បណ្តា​ប្រជារាស្ដ្រ​គោរព​ស្រឡាញ់ ព្រះអង្គ​ជា​ក្សត្រ​ដែល​មាន​ព្រះទ័យ​ទូលំទូលាយ ចេះ​រាក់​ទាក់ និង​យោគយល់​អធ្យាស្រ័យ​ល្អ ចំពោះ​អ្នក​ផង​ទាំងពួង។ ស្នា​ព្រះហស្ត​របស់​ព្រះអង្គ​គឺ​ទ្រង់​បាន​កសាង​វិទ្យាល័យ​មួយស្ថិតនៅ​ខាងក្រោយ ព្រះបរមរាជវាំង​មាន​ឈ្មោះថា " វិទ្យាល័យស៊ីសុវត្ថិ" នៅ​​ពេល​​ដែល​ព្រះអង្គ​​បាន​​ឡើង​សោយរាជ្យ។ ក្នុង​រជ្ជកាល​ព្រះបាទស៊ីសុវត្ថិ ក្រៅពី​ទ្រង់​បាន​បង្កើត ព្រះរាជបណ្ណាល័យ​សម្រាប់​តម្កល់​សៀវភៅ​ធម៌‌ និង​ក្បួន​ច្បាប់​សម្រាប់​ជន​ទាំង​ឡាយ​ទៅ​សិក្សា ទ្រង់​បាន​កសាង សាលា​បាលី សម្រាប់​បង្រៀន​ព្រះត្រៃបិដក កសាង​សាលា​រចនា និង​សារមន្ទីរ​សម្រាប់ជន​ទាំងឡាយ​ទៅសិក្សា​ពង្សាវតា ហើយ​និង​បង្កើត​ឲ្យ​មាន​សាលា​ច្បាប់​សម្រាប់​ធ្វើ​រាជការ។ នៅ​មាន​ព័ត៌‌មាន​មួយ​ទៀត​សំខាន់​ណាស់ គឺ​កាល​គ្រិស្តសករាជ​១៩០៧ នគរ​សៀម​បាន​ចុះ​សន្ធិសញ្ញា ជា​មួយ​រាជការ​អាណាព្យាបាល​បារាំង ប្រគល់​ខេត្តបាត់ដំបង ស៊ីសុផុន និង​សៀមរាប​មក​ឲ្យ​ខ្មែរ​វិញ បន្ទាប់​ពី​ខេត្តស្ទឹងត្រែង ម្លូព្រៃ និងទន្លេពៅ ត្រូវបាន​សៀម​ប្រគល់​មក​ឲ្យ​ខ្មែរ​វិញ​ម្តង​រួច​មក ហើយ​កាល​ពី​គ្រឹស្ត​សករាជ​១៩០៤។ គឺ​ដោយសារ​ស្នាព្រះហស្ត​របស់ ព្រះបាទស៊ីសុវត្ថិ​ទាំងអស់​នេះហើយ ដែល​នាំ​ឲ្យ​មាន​ការស្ថាបនា រូបសំណាក​ព្រះអង្គ​ខាងលើ​នេះ​ឡើង​ដើម្បី​ទុក្ខ​ជា​និមិត្តរូប តម្កល់​នៅ​ត្រង់​ចង្កេះ​វត្ត​ភ្នំដូនពេញ ភាគ​ខាងត្បូង​តាំង ពី​ពេល​នោះ​មក។ ប៉ុន្តែ​រូប​សំណាក់ ដូច​ដែល​បាន​ឃើញ​សព្វថ្ងៃ​នេះ ពុំ​មែន​ជា​រូប​សំណាក​ដើម​ទេ គឺ​ជា​រូបសំណាក​ដែល​ទើប​នឹង​ចម្លង​ពី​រូបដើម តាម​សំណូមពរ​របស់​អាជ្ញាធរ ក្រុងភ្នំពេញ នៅ​ពាក់កណ្តាល​ខែមករា​១៩៩៨។ រូបសំណាក​ចម្លង​នេះ​សាងសង់​ឡើង​ពី​ស៊ីម៉ងត៍។ ចំណែករូប​ដើម​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ឯ​សារមន្ទីរជាតិ ដោយ​អ្នក​គ្រប់គ្រង មន្ទីរ​អភិរក្ស​បុរាណវត្ថុ តាំង​ពី​ក្រោយ​ព្រឹត្តិការណ៍​ថៃ្ង​១៨ មីនា ១៩៧០​ម្ល៉េះ។ រូប​សំណាក​នោះ​ធ្វើ​អំពី​ល្បាយ​លោហធាតុ​មាន​ស្ពាន់​ភាគ​ច្រើន​ក្នុង​ឆ្នាំ១៩០៩។ បើ​ពិនិត្យ​ទៅ​លើ​ផ្ទាំង​រូបសំណាក​នេះ ឃើញ​ថា​នៅ​ចុង​ខាង​លើ​បង្អស់​នៃ​ផ្នែក​ខាង​ឆ្វេង មាន​សរសេរ​អក្សរ​បារាំង​ពីរ​តួ RF(Republique Francaise) ប្រែថា សាធារណរដ្ឋបារាំង។ នៅ​ពី​លើ​តួអក្សរ​នេះ​មាន​ចុង​ដង​ទង់ជាតិ​មួយ​តូច​ធ្លាក់​ជា​រាង​ផ្កា​ម្លិះ​(ដើម​រុក្ខជាតិ​តូច​មាន​ផ្កាស​និង​ក្លិន​ក្រអូប ដើម​វា​ជា​និមិត្តរូប​នៃ​ភាពបរិសុទ្ធ និង​ផ្កា​វា​ជា​និមិត្តរូប​នៃ​រាជាធិបតេយ្យ​នៅ​ប្រទេសបារាំង) ពណ៌‌​បៃតង។ ភ្ជាប់​នឹង​ដង​នេះ គឺ​ជា​ទង់ជាតិ​ប្រទេសបារាំង​មាន​ពណ៌‌​ខៀវ ស ក្រហម ដែល​ត្រូវ​បាន​ពលថ្មើរ​ជើង​ម្នាក់ កំពុង​ឈរ​វន្ទនាការ​ដោយ​ដៃ​ស្តាំ កាន់​កាំ​ភ្លើង​បឈ្ឈរ​ស្របនឹង​ជើង ហើយ​ដៃ​ធ្វេង​ទាញ​ទង់ជាតិ​នោះ​ឲ្យ​លាត​សន្ធឹង​ពី​លើ។ នៅ​ពី​លើ​ទង់​នេះ​ជា​រូប​នាគ​ពណ៌‌​បៃតង​និង​ខាង​ក្រោម​មាន​ផ្ទាំង​ថ្ម​រាងចតុកោណ​ចំនួន​៣ ត្រួត​ពី​លើ​គ្នា​លំអរ​ដោយ​ក្បាច់​បុរាណ​ខ្មែរ។ នៅ​ពី​លើ​ផ្ទាំង​ថ្ម​មាន​ឆ្លាក់​អក្សរ​បារាំង​ថា " Traite Franco-Siamois du 15 Mars 1907 Battambang, Siemreap, Sisophon " ប្រែ​ជា​ខ្មែរ​ថា សន្ធិសញ្ញា​បារាំង​សៀម ចុះ​ថ្ងៃ​ទី១៥ មីនា ១៩០៧ ខេត្តបាត់ដំបង សៀមរាប ស៊ីសុផុន ខាង​ក្រោម​អក្សរចារឹក នេះ​មាន​រូបសំណាក​ជនជាតិបារាំង​ដូរូសូ ដឺ គុលសង់ ដែល​​ជា​កុងស៊ុល​ប្រចាំ​នៅខេត្តបាត់ដំបង នា​ឆ្នាំ១៩០៣ (តាម​ឯកសារ​លោក តូច ឈួង)។ ចុង​ក្រោយ​បង្អស់ នៃ​ផ្នែក​ខាង​ឆ្វេង គឺ​ជា​រូបក្បាល​ដំរី​លេច​ចេញ​ពី​ក្រប​សិលាចារឹក​ផ្នែក​កណ្តាល​នៃ​រូបសំណាក​ជា​រាជ​បល្លង្ក​លំអ​ដោយ​ក្បាច់​នាគ​ក្បាល​បី ។ ព្រះបាទស៊ីសុវត្តិ​ទ្រង់​ប្រថាប់​ក្រោម​ព្រះស្វេតច្ឆត្រ និង ទ្រង់​គ្រឿង​អម្ពរពស្ដ្រា​ជា​ស្ដេច​កំពុង​គ្រងរាជ្យ ។ ចំណែក​នៅ​ផ្នែក​ខាង​ស្តាំ​វិញ ជា​រូបនារី​បី​នាក់​មាន​សម្លៀក​បំពាក់​ខុសៗ​គ្នា និង​មាន​កាន់​ពាន​មួយ​ម្នាក់។ នារី​ទី​មួយ​សម្លៀកបំពាក់​របៀប​រូបចម្លាក់​អប្សរា​នៅ ប្រាសាទអង្គរវត្ត មាន​កាន់​ពាន​មួយ​តម្កល់​រូប​សំណាក​មួយ ប្រហែល​ជា​រូប ប្រាសាទព្រះវិហារ។ តាម​រយៈ​នេះ​អ្នក​ជំនាញ​ខាង​បុរាណវិទ្យា បាន​សន្និដ្ឋាន​ថារូប​នារីទី១​នេះ​ជា​តំណាង​ឲ្យ​ខេត្តសៀមរាប រី​ឯ​នារី​ទាំង​ពីរ​ខាង​ក្រោយ​តំណាង​ឲ្យ ខេត្ត​បាត់ដំបង និង​ស៊ីសុផុន ពី​ព្រោះ​ខេត្ត​ទាំង​ពីរ​នេះ នៅ​ជាប់​នឹង​ប្រទេសសៀម ហើយ​សម្លៀកបំពាក់ របស់​នារី​ទាំងពីរ ក៏​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ស្រី​បម្រើ​ក្នុង ព្រះរាជវាំង​ប្រទេស​ទាំងពីរ​(កម្ពុជា-សៀម) នា​សម័យ​នោះ​ដែរ។ នារី​ទី​ពីរ​មាន​កាន់​ពាន​តម្កល់​ថង់​ត្រា​ពណ៌‌បៃតង និង​ត្រា​ពណ៌‌​លឿង។ នារី​ទី​បី​កាន់​ពាន​តម្កល់​ក្លង (បំពង់​មាន​គ្រប​ខ្លី​ជាង​ក្លាក់​ធ្វើដោយ​ក្រឡឹង​ដោយ​សិត​ក្លង ស្ពាន់​ក្លង​ភ្លុក) ពណ៌‌​បៃតង សម្រាប់​ដាក់​ឯកសារ​ជា​លាយ​លក្ខណ៍​អក្សរ ។ នារី​ទាំង​បី​នាក់ ធ្វើ​កាយ​វិការ​នាំ​ដង្វាយ​ទៅ​ថ្វាយព្រះ​មហាក្សត្រ​ខ្មែរ ​ព្រះបាទស៊ីសុវត្ថិ។ ខាង​លើ​នៃ​ផ្ទាំង​សិលាចារឹក​នេះ មាន​រូប​នាគ​ពណ៌‌​បៃតង និង ខាង​ក្រោម​ក្បាល​នាគ មាន​រូបក្បាល​ដំរី​លេច​ចេញ​ពីផ្ទាំងសិលានោះ។


M NUMBER

#include<stdi.h>
main()
{
      int p,a,i;
      printf("Enter one number :");
      scanf("%d", &a");
       for(i=1;i<=10;i++)
      {
           p=a*i;
            printf("%d X%d is:%d\n"a,i,p);
      }
}

The Second Conditional

                          The Second Conditional
-The Second Conditional is used to talk about 'impossible' situations.     
-The second conditional uses the past simple after if, then 'would' and the infinitive:
     form
            If + past simple, ....would + infinitive
            Sub + would + infinitive + If + past simple………
We can use 'were' instead of 'was' with 'I' and 'he/she/it'. This is mostly done in formal writing.  (Some people think that 'were' is the only 'correct' form but other people think 'was' is equally 'correct'.)
     It has two uses.
       First,  we can use it to talk about things in the future that are probably not going to be true. Maybe I'm imagining some dream
     Example:
If I won the lottery, I would buy a big house.(I probably won't win the lottery)
If I met the Queen of England, I would say hello.
She would travel all over the world if she were rich.
She would pass the exam if she ever studied.(She never studies, so this won't happen)
     Second,  we can use it to talk about something in the present which is impossible, because it's not true. Is that clear?
     Examples:
If I had his number, I would call him. (I don't have his number now, so it's impossible for me to call him).
If I were you, I wouldn't go out with that man.
                

                  How is this different from the first conditional?
      This kind of conditional sentence is different from the first conditional because this is a lot more unlikely.
      For example (second conditional): If I had enough money I would buy a house with twenty bedrooms and a swimming pool (I'm probably not going to have this much money, it's just a dream, not very real)
      But (first conditional): If I have enough money, I'll buy some new shoes (It's much more likely that I'll have enough money to buy some shoes)

Thursday, February 18, 2016

ស្ត្រីជាអ្នកណា?(How the women?)

http://phovechet.blogspot.com https://pakdey.wordpress.com SHOW MORE

Code C Programe

#include<stdio.h>
main()
{
      int a,b,c,d,e,ln;
      printf("Enter five numbers:");
      scanf("%d%d%d%d%d",&a&b&c&d&e);
      if(a>b)
         if(a>c)
            if(a>d)
               if(a>e)
                  ln=a;
               else
                 ln=e;
            else
               if(d>e)
                 ln=d;
               else
                 ln=e;
            else
              if(c>d)
                if(c>e)
                  ln=c;
                else
                  ln=e;
            else
              if(b>c)
              if(b>d)
                if(b>e)
                  ln=b;
                else
                  ln=e;
            else
              if(d>e)
                ln=d;
              else
                ln=e;
      printf("the largestnumber is: %d\n",ln);
                        
  }      

Friday, July 24, 2015

គេចែកប្រវត្តិសង្គមមនុស្សជាប្រាំមួយដំណាក់កាលគឺៈ




១​ សង្គមសមូហភាពបុព្វកាល
-       ប្រដាប់បង្កើនផលមាន​ដូចជាៈ ពូថៅថ្ម, ដំបង​, សន្ទូច, ឆ្នូ
-       លក្ខណៈធំរបស់សង្គមគឺ សង្គមទាំងមូលជាម្ចាស់ផលិតកម្ម
-        ការរស់នៅដោយវេទនា តាមរូងភ្នំ
២​ សង្គមទាសភាព
-       ឧបករណ៏ប្រើប្រាស់ធ្វើពីលោហៈធាតុ
-       ពួកចៅហ្វាយជាម្ចាស់លើផលិតកម្មទាំងមូល រួមមានទាសាផង
-       ការរស់នៅមានការប្រសើរជាងមុន
៣ សង្គមសក្ដិភូមិ
-       ឧបករណ៏ប្រើប្រាស់រីកចំរើន មនុស្សចេះស្លដែក និងលោហៈផ្សេងៗ
-       មានការបែងចែកវណ្ណៈ
-       វិទ្យាសាស្រ្តកាន់តែរីកចរើន ការរស់នៅកាន់តែស្រួល
៤ សង្គមមូលធននិយម
-       វិទ្យាសាស្រ្តកាន់តែរីកចរើ
-       វិស័យពាណិជ្ជកម្មរីកចំរើន
-       កើតមានអតិផរណា
-       កើតមានគំលាតរវាងអ្នកមាន និង អ្នកក្រ
៥ សង្គមសង្គមនិយម
-       រដ្ឋកាន់កាប់​សេដ្ឋកិច្ចទាំងស្រុង
-       ប្រមូលទ្រព្យឯកជនចូលរដ្ឋ
-       បង្កើនផលទាំងអស់គ្នា
-       ឥតមានអ្នកអត់ការងារធ្វើទេ
-       គ្មានការដេញថ្លៃទំនិញទេ
៦ សង្គមប្រជាធិបតេយ្យ
-       ​ការគោរពសិទ្ធិមនុស្ស
-       ការចូលរួមពីប្រជាពលរដ្ឋ
-       ប្រពន្ឋនយោបាយពហុបក្ស
-       នីតិរដ្ឋ
-       រដ្ឋាភិបាលមានការទទួលខុសត្រូវ
-       តុល្យភាពរវាងអំណាចទាំងបី(នីតិបញ្ញាត្តិ​ នីតិប្រត្តិបត្តិ និងតុលាកា)
-       រដ្ឋបាល និងកំលាំងប្រដាប់អាវុធអព្យាក្រឹត
-       សេដ្ឋកិច្ចទីផ្សាសេរី
-       បោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៍ និងទៀងទាត់